របៀបរស់នៅប្រចាំថ្ងៃដែលធ្វើអោយមានសុខភាពល្អ​​​

ចង់ធ្វើជាម្តាយឪពុក

ដំបូង អ្នក​នឹង​គិត​អំពី​អនាគត​កូន​របស់​អ្នក​ច្រើន ហើយគិត​ថា​ការ​ក្លាយ​ជា​ឪពុក​ម្តាយ​នឹង​ទៅជា​យ៉ាងណា។

ត្រូវការមនុស្សពីរនាក់ដើម្បីក្លាយជាមាតាបិតា! ដើម្បីត្រៀមខ្លួននិងរៀបចំ​​ សម្រាប់ការមានកូនជាមួយគ្នា

រូបភាព BMI

ការគណនាទម្ងន់ល្អបំផុតរបស់អ្នក

ស្វែងយល់ពីរទម្ងន់ដ៏ល្អបំផុតសម្រាប់ខ្លួនរបស់អ្នក។ សន្ទស្សន៍ម៉ាសរបស់រាងកាយ (BMI) គឺជាសន្ទស្សន៍ដ៏មានប្រយោជន៍មួយ។ អ្នកគួរតែកំណត់ BMI របស់អ្នកចន្លោះពី 18.5 ទៅ 25។ វាត្រូវបានគណនាដោយចែកទម្ងន់របស់អ្នក (គិតជាគីឡូក្រាម) ជាមួយកម្ពស់របស់អ្នកលើកជា ការ៉េ (គិតជាម៉ែត្រ)។

ញ៉ាំអាហារដែលមានតុល្យភាព!

កុំផ្លាស់ប្តូររបបអាហារខ្លាំងពេកនិងកុំញុាំរសជាតិដិតពេក ត្រូវញ៉ាំអារហារដែលជំនួយដល់សុខភាព អ្នកអាចទទួលទានរបបអាហារចម្រុះ ដែលមានរួមបញ្ជូលទឹកដោះគោ បន្លែ​ សាច់ និងផ្លែឈើ កុំ​លុប​ចោល​អាហារ​ណា​មួយ ប៉ុន្តែ​ត្រូវកាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ដិតពេក ខ្លាញ់​ពេក ប្រៃខ្លាំង ឬ​ផ្អែមខ្លាំង ញុាំទឹកឱ្យបានច្រើន​ ដើម្បីរក្សារជាតិទឹកនៅក្នុងរាងកាយរបស់អ្នក កុំខកខានញុាំអាហារ៖ ចាប់ផ្តើមបង្កើតទម្លាប់ល្អដោយញ៉ាំអាហារឱ្យបានទៀងទាត់ ព្រោះវាជាអ្វីដែលអ្នកនឹងត្រូវធ្វើជាមួយកូនរបស់អ្នកក្នុងរយៈពេលពីរបីខែទៅមុខ។

កំពុងរៀបចំអាហារមានតុល្យភាព
ម្តាយញញឹម

ធ្វើចលនា​ឲ្យបានច្រើន!

ការធ្វើឲ្យរាងកាយរបស់អ្នកមានសកម្មភាពគឺត្រូវបានណែនាំ៖ ប្រសិនបើអ្នកកំពុងហាត់ប្រាណដើម្បីរក្សារាងរបស់អ្នក ត្រូវតែបន្ត​ធ្វើវាទៀត កុំឈប់។ ម៉្យាងទៀត ការ​ដើរ​​កន្លះ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ នេះក៏ជាពេលវេលាដ៏ល្អដើម្បីឱ្យអ្នកចាប់ផ្តើមការហែលទឹក ព្រោះវាអាចនឹងក្លាយទៅជាកីឡាដែលអ្នកចូលចិត្តនៅរយៈពេល 9 ខែខាងមុខ!

ត្រូវប្រាកដថាការចាក់វ៉ាក់សាំងរបស់អ្នកទាន់ពេលវេលា

ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​ថា​អ្នក​មិន​បាន​ប៉ះពាល់​នឹង​ជំងឺ​ធ្ងន់ធ្ងរ។ នេះរួមបញ្ចូលទាំងការការពារអ្នក និងកូនរបស់អ្នកពីជំងឺ ស្អូច កញ្ជ្រឹល ស្រឡទែន និង ជំងឺអុតស្វាយ។ គ្រូពេទ្យរបស់អ្នកនឹងណែនាំអ្នកបន្ថែម។

គំនិតនិងរូបមន្តម្ហូប

ដើម្បីគាំទ្រនៅពេលដែលអ្នកមានផ្ទៃពោះ មន្ទីរពិសោធន៍ France Lait បានជ្រើសរើសមុខម្ហូបដែលឆ្ងាញ់ និងមានតុល្យភាពសម្រាប់សុខភាពរបស់អ្នក។

មើលទាំងអស់

រូបមន្ត

Feeling broody