ការមានផ្ទៃពោះរបស់ខ្ញុំ

សុខុមាលភាពរបស់ខ្ញុំ

សុខុមាលភាពរបស់ខ្ញុំ

ជីវិតប្រចាំថ្ងៃរបស់អ្នក

វេជ្ជបណ្ឌិត និងឆ្មបនឹងតាមដានដំណើរការមានផ្ទៃពោះរបស់អ្នក៖

  • ពួកគេនឹងពន្យល់ពីហានិភ័យដែលអាចកើតមាន និងផ្តល់ដំណោះស្រាយសមស្របដើម្បីការពារ។
  • ពួកគេនឹងតាមដានសុខភាពរបស់អ្នករយៈពេល 36 សប្ដាហ៍ ដើម្បីធានាថាបញ្ហាតូចៗក្នុងពេលមានផ្ទៃពោះមិនរំខានដល់អ្នក។

ការថែទាំបរិយាកាសក្នុងផ្ទះ៖

  • បញ្ឈប់ការជក់បារី ប្រសិនបើអ្នកនៅមិនទាន់បញ្ឈប់។ សូមស្នើឱ្យអ្នកនៅជិតក៏កុំជក់ក្បែរ ដើម្បីការពារទារក។
  • បើកបង្អួចអោយខ្យល់ចេញចូលយ៉ាងហោចណាស់ 15 នាទីរៀងរាល់ថ្ងៃ ដើម្បីបណ្តេញសំណើម ក្លិន និងមេរោគ។ ត្រូវប្រាកដថាបន្ទប់មានចរន្តខ្យល់ដំណើរការល្អ។
  • ជៀសវាងការប្រើផលិតផលបាញ់គ្រប់ប្រភេទ (ឧ. ទឹកបាញ់កម្ចាត់ក្លិន ឬថ្នាំសំលាប់សត្វល្អិត) ដែលមានគីមីគ្រោះថ្នាក់។
  • បើកំពុងជួសជុល ឬតុបតែងផ្ទះ សូមជ្រើសរើសថ្នាំលាប កម្រាល ឬសម្ភារៈដែលគ្មានសារធាតុ VOC ដែលអាចបង្កអាលែហ្ស៊ី។
  • ប្រើស្រោមគ្រែប្រឆាំងមេរោគធូលី។
  • សញ្ញាអំពី៖ Wi-Fi និងទូរស័ព្ទដៃមិនទាន់បញ្ជាក់ថាមានគ្រោះថ្នាក់ទេ ប៉ុន្តែគួរជៀសវាងដាក់ទូរស័ព្ទក្នុងហោប៉ៅ ឬប្រើវាយូរពេក ជាពិសេសក្នុងបន្ទប់គេង។

ការថែទាំបរិយាកាសសង្គម៖

  • ជៀសវាងទៅកន្លែងដែលមានហានិភ័យឆ្លងមេរោគ ឬទាក់ទងជាមួយអ្នកកំពុងឈឺ។
  • បង្កើតទម្លាប់លាងដៃឱ្យបានញឹកញាប់ និងហ្មត់ចត់។ លើកទឹកចិត្តមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកឱ្យធ្វើដូច្នេះផងដែរ។

ការថែទាំសុខភាពផ្ទាល់ខ្លួន៖

  • ពិគ្រោះជាមួយឆ្មបមុនពេលប្រើថ្នាំ ឬផលិតផលបំប៉នគ្រប់ប្រភេទ។ ទោះបីជាផលិតផលធម្មជាតិ ក៏អាចមានហានិភ័យ។
  • អានការណែនាំថ្នាំដោយប្រុងប្រយ័ត្ន ព្រោះថ្នាំខ្លះត្រូវបានហាម។
  • កុំចាក់វ៉ាក់សាំង លុះត្រាតែវេជ្ជបណ្ឌិតណែនាំ។
  • បើត្រូវធ្វើ X-Ray សូមប្រាប់បុគ្គលិកថាអ្នកមានផ្ទៃពោះ។ X-Ray គួរធ្វើតែពេលចាំបាច់ ហើយគ្រូពេទ្យនឹងផ្តល់ឧបករណ៍ការពារពោះ និងទារក។

បញ្ហាប្រចាំថ្ងៃ

ក្រៅពីក្អួតព្រឹក និងអស់កម្លាំង ស្ត្រីមានផ្ទៃពោះអាចជួបការមិនស្រួលជាច្រើន។ មួយចំនួនអាចនិងឆាប់បាត់ ខ្លះអាចមានរយៈពេលយូរ។ សូមពិគ្រោះឆ្មបរបស់អ្នក ដើម្បីទទួលបានដំបូន្មានក្នុងការបន្ធូររោគសញ្ញាទាំងនេះ។

ស្ត្រីមានផ្ទៃពោះកំពុងដេកសម្រាក

សំណួរញឹកញាប់អំពីបញ្ហាប្រចាំថ្ងៃ

· ខ្ញុំបែកញើសច្រើន
អរម៉ូនពេលមានផ្ទៃពោះជំរុញក្រពេញឲ្យផលិតញើសច្រើន។ សូមពាក់ខោអាវស្រាល ងាយចេញខ្យល់ ប្រើសាប៊ូដែលមាន pH ធម្មតា។ ពាក់សម្លៀកបំពាក់កប្បាស និងប្រើឌីអូដូរ៉ង់(ផលិតផលថែរក្សាអនាម័យសំរាប់ បំបាត់ក្លិនខ្លាញ់/ក្លិនញើស)ដែលគ្មានជាតិអាល់កុល។ គ្រូពេទ្យរបស់អ្នកនឹងផ្តល់ដំបូន្មានបន្ថែម។
· ខ្ញុំមានក្រហាយទ្រូង និងចាល់អាស៊ីតក្នុងក្រពះ

វាជារឿងធម្មតាក្នុងអំឡុងពេលមានផ្ទៃពោះ ហើយមានមូលហេតុចម្បងពីរ៖

  • អរម៉ូនប្រូហ្សេស្តេរ៉ូន ធ្វើឱ្យសាច់ដុំបំពង់អាហារចុះខ្សោយ។
  • នៅពេលមានផ្ទៃពោះកាន់តែធំជាតិអាសុីតក្នុងក្រពះកាន់តែចាល់ ព្រោះស្បូននឹងសង្កត់លើក្រពះ។

អ្វីដែលត្រូវធ្វើ៖ ជៀសវាងការដេកភ្លាមៗក្រោយពេលញ៉ាំអាហាររួច ជៀសវាងការញ៉ាំអាហារពេលយប់ច្រើនពេក ហើយលើកក្បាលឱ្យខ្ពស់បន្តិចនៅពេលគេង។ កម្រិតការញ៉ាំអាហារមានជាតិអាស៊ីត ហឹរ ភេសជ្ជៈមានពពុះ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន។ ប្រសិនបើមានការសង្ស័យ សូមពិភាក្សាជាមួយគ្រូពេទ្យរបស់អ្នក។

· ខ្ញុំចេះតែចង់នោមញឹក។
នៅក្នុងត្រីមាសទី១ នេះគឺជាសញ្ញាមួយក្នុងចំណោមរោគសញ្ញាដំបូងនៃការមានផ្ទៃពោះ ដែលកើតចេញពីការប្រែប្រួលអ័រម៉ូន។ នៅក្នុងត្រីមាសទី៣ គឺបណ្តាលមកពីសម្ពាធកើនឡើងលើប្លោកនោម និងស្បូន ហើយនិងដោយសារចលនារបស់ទារក។ការមិនផឹកទឹកដើម្បីកុំឱ្យបត់ជើងតូចញឹក មិនមែនជាដំណោះស្រាយត្រឹមត្រូវនោះទេ ព្រោះការរក្សាជាតិទឹកឱ្យបានទៀងទាត់គឺចាំបាច់ណាស់។
· ខ្ញុំទល់លាមក
អ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ធ្វើឲ្យចលនាពោះវៀនថយចុះ ហើយការប្រើប្រាស់ថ្នាំជាតិដែកបន្ថែមអាចជាកត្តារួមចំណែកផងដែរ។ ញ៉ាំអាហារសម្បូរជាតិសរសៃ (គ្រាប់ធញ្ញជាតិទាំងមូល ផ្លែឈើ បន្លែ) ផឹកទឹកឲ្យបានច្រើន និងធ្វើចលនាដោយដើរបន្តិចបន្តួច។ ប្រសិនបើរោគសញ្ញានៅតែបន្តកើតមាន សូមស្វែងរកដំបូន្មានពីគ្រូពេទ្យ។
· ខ្ញុំមានឈឺចុកពោះខាងក្រោម ដូចពេលមករដូវ
ការឈឺចុកស្រាលអាចជារឿងធម្មតា ពេលស្បូនកំពុងពង្រីក។ សូមសម្រាក ផ្លាស់ទីតាំង និងផឹកទឹក។ បើឈឺខ្លាំង ឬឈឺជាប់ជានិច្ច ឬមានឈាម សូមទាក់ទងឆ្មប ឬគ្រូពេទ្យភ្លាមៗ។
· ខ្ញុំមានធ្លាក់ឈាមតិចៗ។
ការធ្លាក់ឈាមតិចៗអាចកើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ប៉ុន្តែអ្នកគួរតែប្រាប់អ្នកជំនាញថែទាំសុខភាពរបស់អ្នកជានិច្ច ជាពិសេសប្រសិនបើការហូរឈាមនោះមានច្រើន ឈឺចាប់ ឬបន្តកើតមាន។
· ខ្ញុំមានអាការៈរមួលក្រពើ និងឈឺសាច់ដុំ។
នេះគឺជារឿងធម្មតានៅក្នុងត្រីមាសទី២។ ការលាតសន្ធឹងសាច់ដុំ ធ្វើលំហាត់ប្រាណស្រាលៗ ផឹកទឹកឲ្យបានគ្រប់គ្រាន់ និងការត្រាំទឹកក្ដៅឧណ្ហៗអាចជួយបាន។ ប្រសិនបើអាការៈរមួលក្រពើកើតឡើងញឹកញាប់ ឬធ្ងន់ធ្ងរ សូមស្វែងរកការណែនាំពីគ្រូពេទ្យ ដើម្បីពិនិត្យមើលថាតើមានកង្វះសារធាតុចិញ្ចឹម ដូចជាម៉ាញ៉េស្យូមឬអត់។
· ខ្ញុំមានអាការៈធ្ងន់ជើង។
បញ្ហានេះទាក់ទងនឹងប្រព័ន្ធឈាមរត់។ អ្នកគួរសម្រាកដោយលើកជើងឱ្យខ្ពស់បន្តិច ជៀសវាងការឈររយៈពេលយូរ ពាក់ស្រោមជើងជំនួយ ប្រសិនបើមានការណែនាំពីគ្រូពេទ្យ ហើយត្រូវដើរជាប្រចាំ ដើម្បីបង្កើនលំហូរឈាម។
· ខ្ញុំឈឺខ្នងផ្នែកខាងក្រោមញឹកញាប់។
នៅពេលដែលទារករបស់អ្នករីកលូតលាស់ ទីតាំងទំនាញខ្លួនរបស់អ្នកក៏ផ្លាស់ប្តូរ ដែលអាចធ្វើឲ្យឆ្អឹងខ្នងរបស់អ្នកមានសម្ពាធ។ សូមរក្សាឥរិយាបថឲ្យបានល្អ ជៀសវាងការលើករបស់ធ្ងន់ ធ្វើការលាតសន្ធឹងស្រាលៗ ឬយូហ្គាសម្រាប់ស្ត្រីមានផ្ទៃពោះ លាបកម្ដៅនៅត្រង់កន្លែងឈឺ ប្រសិនបើចាំបាច់ ហើយពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើការឈឺចាប់នៅតែបន្ត។
My wellbeing