រាងស្រឡូនស្រស់ស្អាត និងសកម្ម!
មានរាងស្អាត

សម្រស់របស់អ្នក
ក្នុងពេលមានផ្ទៃពោះ អារម្មណ៍ និងសម្រស់របស់អ្នកអាចផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្ងៃខ្លះ អ្នកនឹងមានអារម្មណ៍ថាស្រស់ស្អាតបំផុត ប៉ុន្តែថ្ងៃផ្សេង អ្នកអាចមានអារម្មណ៍ថាអ្នកមិនស្រស់ស្អាត។
ភាពស្រស់ស្អាត របស់អ្នកពាក់ព័ន្ធជាមួយគុណភាពនៃការគេង ស្ថានភាពអារម្មណ៍ និងសមត្ថភាពក្នុងការកាត់បន្ថយភាពតានតឹងនិងការសម្រាករបស់អ្នកបានពេញលេញ។
នៅពេលអ្នកសម្រាកគ្រប់គ្រាន់ ស្បែកនិងភ្នែករបស់អ្នក បង្ហាញពីសុខភាពល្អ និងស្រស់ថ្លា។ ប្រើគ្រីមផ្តល់សំណើមល្អសម្រាប់មុខ និងដងខ្លួន ដើម្បីថែរក្សាស្បែកឱ្យនៅតែមានសំណើម។
ចម្លើយសម្រាប់សំណួររបស់អ្នក
ស្នាមខ្មៅតូចៗ នៅលើស្បែកជាញឹកញាប់លេចឡើងក្នុងខែទី 4 ដល់ 6។ ស្នាមទាំងអស់នេះកើតឡើងដោយសារការផ្លាស់ប្តូរអរម៉ូន ហើយភាគច្រើននៅលើថ្ងាស និងបបូរមាត់ចាប់ផ្តើមឡើងខ្មៅ។ ដើម្បីកាត់បន្ថយ សូមជៀសវាងការនៅក្រោមពន្លឺថ្ងៃក្តៅ ឬប្រើគ្រីមការពារកម្តៅថ្ងៃ ការពារភ្នែកដោយវ៉ែនតា និងពាក់មួក ឬអាវដៃវែង។
កុំបារម្ភ អ្នកអាចបន្តសកម្មភាពនេះបាន!
វាសំខាន់ណាស់ក្នុងការរក្សារាងកាយឲ្យមាំមួន អំឡុងពេល 9 ខែនេះ។ អ្នកអាចបន្តការងារ និងជីវិតប្រចាំថ្ងៃជាធម្មតា ហេតុអ្វីត្រូវកាត់បន្ថយការហាត់ប្រាណ? ការពិតណាស់ការហាត់ប្រាណល្អ សម្រាប់សុខភាព ប៉ុន្តែសម្រាប់ស្រ្តីកំពុងមានផ្ទៃពោះគួរតែអនុវត្តសមល្មមនិងរាងកាយបានហើយ។
ប្រសិនបើអ្នកជាមនុស្សហាត់ប្រាណជាប្រចាំរួចហើយ នោះគ្មានអ្វីដែលត្រូវហាមឃាត់មិនឲ្យអ្នកបន្តលេងកីឡាដែលអ្នកចូលចិត្តនោះទេ។

កីឡាដែលគួរបន្តរហាត់:
- ដើរ យ៉ាងហោចណាស់កន្លះម៉ោងក្នុងមួយថ្ងៃ។
- ការហែលទឹក អាចបន្តបានរហូតដល់ថ្ងៃសម្រាល។
- យូហ្គា ឬលំហាត់ប្រាណទន់ៗជួយបង្កើនភាពបត់បែន និងបង្រៀនបច្ចេកទេសដកដង្ហើមរបស់អ្នក។
- ចូលរៀនថ្នាក់ត្រៀមសម្រាល។
កីឡាដែលមិនគួរធ្វើ៖
- កីឡាដែលមានការប៉ះទង្គិចដូចជា ក្បាច់គុន យូដូ ការ៉ាតេ ប្រដាល់។
- កីឡាដែលមានហានិភ័យដួលដូចជា ជិះកង់ ជិះស្គី។
- កីឡាដែលបង្កហានិភ័យខ្វះអុកស៊ីសែន ដូចជា មុជទឹកជ្រៅ រត់ប្រណាំង ឡើងភ្នំ។
ការហាត់ប្រាណកម្រិតមធ្យមជួយឱ្យអ្នកមានរាងកាយរឹងមាំ។
បង្រៀនឱ្យអ្នកគ្រប់គ្រងផ្លូវដង្ហើម និងថែមទាំងជួយដល់ការសម្រាល។
ពង្រឹងសាច់ដុំ និងជួយឲ្យចរន្តឈាមរត់បានល្អ ជាពិសេសនៅជើង។
រក្សាសុខភាពបេះដូង និងសួត ជួយអ្នកឲ្យត្រៀមខ្លួនបានល្អសម្រាប់ការសម្រាលកូន។
ប្រសិនបើមានការព្រួយបារម្ភចំពោះការសម្រាលកូនមិនគ្រប់ខែ ត្រូវអនុវត្តតាមដំបូន្មានរបស់វេជ្ជបណ្ឌិត។
បើមានការឈឺចាប់ ឬមិនស្រួលខុសពីធម្មតា គួរបញ្ឈប់សកម្មភាពនោះ ហើយពិគ្រោះជាមួយគ្រូពេទ្យ។

ការធ្វើដំណើរ: មធ្យោបាយធ្វើដំណើរ!
កូនរបស់អ្នកមានសុវត្ថិភាពក្នុងទឹកភ្លោះ និងកូនរបស់អ្នកតែងតែនៅជាមួយអ្នកគ្រប់ទីកន្លែងផងដែរ។
បើគ្មានហានិភ័យខ្ពស់ អ្នកអាចធ្វើដំណើរបានរហូតដល់ខែទី 7 ដោយមានការប្រុងប្រយ័ត្ន៖
- ជៀសវាងការធ្វើដំណើរឆ្ងាយពេក។
- ផឹកទឹកឱ្យគ្រប់គ្រាន់។
- អង្គុយឱ្យស្រួល ដាក់ខ្នើយក្រោយខ្នង ដើម្បីកាត់បន្ថយការឈឺចាប់ត្រង់ចង្កេះនិងការនឿយហត់។
- ក្រោកឈរនិងដើរឲ្យបានញឹកញាប់ ដើម្បីធ្វើឲ្យចរន្តឈាមរត់បានល្អ។
