ជីវិតប្រចាំថ្ងៃ
ឥឡូវនេះអ្នកជាឪពុកម្តាយថ្មី អ្នកនឹងមានសំណួរថ្មីៗជាច្រើន។
ដើម្បីជួយឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ នេះជាព័ត៌មានមានប្រយោជន៍អំពីជម្រើសថែទាំកូន និងការការពារពួកគេពីហានិភ័យផ្សេងៗនៅផ្ទះ។

ពេលទុកកូនឲ្យអ្នកថែទាំ
មិនថាជារយៈពេលខ្លី ឬមួយថ្ងៃ កូនតែងតែត្រូវនៅជាមួយអ្នកផ្សេងមិនមែនជាអ្នក។ នេះគឺជាជំហានដំបូងនៃការរស់នៅដោយឯករាជ្យរបស់គាត់។
តើអ្នកនឹងទុកកូនជាមួយសាច់ញាតិ? ជាមួយអ្នកថែទាំវិជ្ជាជីវៈ? ឬនៅមណ្ឌលថែទាំកុមារ?
សូមយកពេលជ្រើសរើសវិធីថែទាំសមស្របបំផុតសម្រាប់គ្រួសារ។ ការជឿជាក់របស់អ្នក នឹងធ្វើឲ្យកូនមានទំនុកចិត្ត និងទទួលយកការផ្លាស់ប្តូរដោយអារម្មណ៍វិជ្ជមាន។
ការរស់នៅជិតកុមារផ្សេង ជួយអភិវឌ្ឍជំនាញសង្គម និងរៀនលេងល្បែងកម្សាន្តថ្មីៗ។ ការផ្លាស់ប្តូរទាំងអស់ គឺជាឱកាសបង្រៀនកូនរបស់អ្នក។
គួរឱ្យដឹង៖
ប្រាប់កូនថា អ្នកនឹងត្រឡប់មកឆាប់ៗ ទោះបីគាត់មិនទាន់យល់ក៏ដោយ។ កុំបង្ហាញអាកប្បកិរិយាដែលបង្ហាញថាអ្នកភ័យក្នុងការទុកគាត់។ ផ្តល់របស់ពីផ្ទះដល់គាត់ ដូចជា របស់លេង ឬអាវដែលមានក្លិនរបស់អ្នក ដើម្បីជួយឲ្យគាត់ស្ងប់ចិត្ត។

ការការពារកូន
ពន្យល់ឲ្យគាត់ដឹងហេតុអ្វីត្រូវប្រុងប្រយ័ត្ន និងហេតុអ្វីអ្នកការពារគាត់ពីរបួស។ អនុញ្ញាតឲ្យគាត់ប៉ះវត្ថុខ្លះក្រោមការត្រួតពិនិត្យ ដើម្បីយល់ពីហានិភ័យ។
ត្រូវអត់ធ្មត់៖ ប្រើពាក្យ និងសញ្ញាដូចគ្នារៀងរាល់ពេលព្រមាន។
នៅផ្ទះ
អគ្គីភ័យក្នុងផ្ទះ និងគ្រោះថ្នាក់គឺជាមូលហេតុធំ ដែលនាំឲ្យកុមារតូចៗចូលមន្ទីរពេទ្យ។
- កុំទុកកូនម្នាក់ឯង ដោយគ្មានមនុស្សពេញវ័យនៅមើល។
- ត្រូវប្រាកដថាតុប្ដូរខោមានស្ថិរភាព, ដើម្បីជៀសវាងការដួល។
- ពិនិត្យសីតុណ្ហភាពទឹកងូត ហើយកុំទុកគាត់ម្នាក់ឯងក្នុងអាងទឹក ទោះមានទឹកតិចក៏ដោយ។
- កុំឲ្យដងខ្ទះលេចចេញពីចង្ក្រាន និងរក្សាផ្នែកអគ្គិសនីឲ្យឆ្ងាយពីកូន។
- ដាក់គម្របរន្ធភ្លើង(ប្រ៊ីភ្លើង) លើរន្ធភ្លើងទាំងអស់ និងប្រើខ្សែរដែលមានសុវត្ថិភាពសម្រាប់កុមារ។
- កុំទុកដបណាមួយ ដែលមានសារធាតុសម្អាត ឬ ថ្នាំ និងវត្ថុដែលអាចដាក់ចូលមាត់បាន។
- ដាក់របងការពារ នៅលើជណ្តើរ និងតំបន់គ្រោះថ្នាក់ ដូចជាចង្ក្រាន និងបង្គន់។
- លាងដៃ សូមឲ្យមនុស្សគ្រប់គ្នាលាងដៃពេលចូលផ្ទះ ហើយកុំភ្លេចលាងម្តងទៀតមុនបំបៅ ដើម្បីជៀសវាងបញ្ហាពោះវៀន។
ខាងក្រៅ
ការប្រុងប្រយ័ត្នរបស់អ្នក គឺជាការការពារដែលសំខាន់បំផុតសម្រាប់កូន។
- ប្រុងប្រយ័ត្ននៅកន្លែងមានទឹក ដូចជា អាងហែលទឹក មាត់សមុទ្រ ឬបឹង។ កុំទុកកូនផុតពីភ្នែក។
- បង្រៀនកុំដាក់អ្វីៗចូលមាត់, ដូចជា ដី ឬ សត្វល្អិត។ ជ្រើសស្បែកជើងរឹងមាំដែលគាំទ្រខ្នងជើងពេលដើរ។
- លើផ្លូវ: គាត់មិនឃើញគ្រោះថ្នាក់ ហើយអាចរត់តាមបាល់ ឬមិត្តភក្តិ។ ត្រូវកាន់ដៃគាត់ឲ្យជាប់ទោះគាត់តវ៉ាក្តី។
