ការថែទាំប្រចាំថ្ងៃ

សុខុមាលភាពទារក

ជារៀងរាល់ថ្ងៃ អ្នក​នឹង​ត្រូវ​ធ្វើការ​សម្រេចចិត្តរឿង​តូចៗ​រាប់មិនអស់​សម្រាប់​សុខុមាលភាព សុភមង្គល សុខភាព និង​សុវត្ថិភាព​របស់​កូន​អ្នក​។

អាហារល្អៗពិតជាសំខាន់ណាស់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ទេ — ការងូតទឹក ការគ្រប់គ្រងដំណេក ការលួងលោមពេលកូនយំ និង លំហាត់ប្រាណផ្សេងៗដើម្បីជំរុញការលូតលាស់ក៏សំខាន់ដូចគ្នា។

ការមើលថែកូនពេលគេង

នៅខែដំបូងៗ ទារកអាចដេក 16–18 ម៉ោងក្នុងមួយថ្ងៃ។ ការដេកអោយបានត្រឹមត្រូវជួយការលូតលាស់ និងសុខភាពរបស់កូន។

គ្រែ

គ្រែ

ខែដំបូង អ្នកប្រហែលចង់ទុកកូននៅក្បែរខ្លួន។ វាអាចងាយស្រួលពេលពួកគេភ្ញាក់ ឬ ក៏ងាយក្នុងការបំបៅ។

ម្តាយក៏អាចដាក់គ្រែទារកឲ្យនៅជិតបន្ទប់ ដើម្បីងាយក្នុងការត្រួតពិនិត្យ និងប្ដូរសម្លៀកបំពាក់ទារកផងដែរ។

ពេលកូនចាប់ផ្តើមគេងលក់ពេញមួយយប់ អ្នកអាចឱ្យកូនទម្លាប់គេងនៅក្នុងបន្ទប់របស់គាត់ផ្ទាល់។ នៅពេលដែលគាត់កាន់តែធំ ការគេងរបស់គាត់នឹងងាយរងការរំខានជាងមុន ប្រសិនបើគាត់គេងក្បែរអ្នក។

សុវត្ថិភាពនិងភាពកក់ក្ដៅ​

គ្រែគេងរបស់កូនអ្នកនឹងក្លាយជាកន្លែងដែលមានសុវត្ថិភាព ដោយគ្រាន់តែធ្វើតាមការប្រុងប្រយ័ត្នជាមូលដ្ឋានមួយចំនួន៖

  • ដាក់​កូន​របស់​អ្នក​ឲ្យ​គេង​ផ្ងារ​។ ការគេងក្នុងឥរិយាបថនេះត្រូវបានគេទទួលស្គាល់ថាជួយកាត់បន្ថយហានិភ័យជាច្រើនចំពោះទារក។​
  • ជ្រើសរើសពូកដែលរឹងមាំ ហើយសមនឹងទំហំគ្រែ ត្រូវប្រាកដថាមិនមានចន្លោះប្រហោងនៅជុំវិញគែមពូកឡើយ​។
  • មិន​ត្រូវ​ដាក់​ខ្នើយ តុក្កតាធំៗ ឬ​ភួយ​ឡើយ​៖ អ្វី​ដែល​ល្អ​បំផុត​គឺ​ឲ្យ​គាត់គេងក្នុងឈុត​គេង​។ មិន​ត្រូវ​ប្រើ​ភួយ​ឡើយ​មុន​អាយុ​ 36 ​ខែ​។ ម្យ៉ាងវិញទៀត សូមចៀសវាងដាក់តុក្កតាទន់ៗច្រើនពេកនៅលើគ្រែរបស់កូន ជាពិសេសតុក្កតាធំៗ។ ទាំងអស់នេះនឹងកាត់បន្ថយហានិភ័យនៃការថប់ដង្ហើម។
  • រក្សាសីតុណ្ហភាពបន្ទប់នៅប្រហែល 19°C ដើម្បីសមស្រប។
  • មិន​ត្រូវ​ទុក​សត្វ​ចិញ្ចឹម​ក្នុង​បន្ទប់​របស់​កូន​ឡើយ ដើម្បីថែរក្សា​អនាម័យ​និង​សុវត្ថិភាពរបស់កូន​
  • នៅពេល​ដែល​កូន​របស់​អ្នក​ភ្ញាក់ អ្នក​អាច​ត្រឡប់​កូន​ឲ្យ​គេង​ផ្កាប់​បាន ដើម្បី​ពង្រឹង​សាច់ដុំ​ខ្នង​របស់ពួកគេ និង​ដើម្បី​ឲ្យ​ពួកគេបាន​ទទួលបទពិសោធន៏ថ្មីនៃការគេង

បញ្ហាដំណេក

ការភ្ញាក់នៅពេលយប់គឺជាការរំខានសម្រាប់កូនរបស់អ្នក តែវាក៏រំខានដល់ឪពុកម្តាយនិងក្រុមគ្រួសារទាំងមូលផងដែរ។ សូមបង្រៀនកូនឱ្យចូលគេងដោយខ្លួនឯងដោយមានភាពទន់ភ្លន់និងម៉ឺងម៉ាត់។

  • ភាពភ័យខ្លាច: ក្មេងខ្លះមានអារម្មណ៍ភ័យខ្លាចនៅពេលចូលគេង។ ពួកគេអាចភ័យខ្លាចភាពងងឹត ខ្លាចនៅម្នាក់ឯងក្នុងបន្ទប់គេង មានអារម្មណ៍ដឹងថាមានសកម្មភាពនៅតែបន្តនៅបន្ទប់ក្បែរៗនោះ ឬខ្លាចខ្មោចបិសាចដែលលាក់ខ្លួននៅក្រោមគ្រែឬក្រោយវាំងនន។ ការផ្លាស់ប្តូរទម្លាប់, ភាពតានតឹងក្នុងគ្រួសារ, ការផ្លាស់ប្តូរផ្ទះ, កម្មវិធីទូរទស្សន៍ ឬការស្រមើស្រមៃរបស់ពួកគេ ក៏អាចបង្កឱ្យមានការភ័យខ្លាចផងដែរ។ប្រសិនបើកូនរបស់អ្នកមានការថប់អារម្មណ៍ហើយស្រែកហៅអ្នកនៅពេលយប់ សូមព្យាយាមរកឱ្យឃើញថាតើពួកគេខ្លាចអ្វី, ប្រើសំឡេងទន់ភ្លន់ដើម្បីលួងលោម, ធ្វើដូចជាបណ្តេញបិសាចទៅឆ្ងាយ, ហើយឱបនាងថ្នមៗ។ ភ្លើងពេលយប់ (nightlight) ជារឿយៗអាចសំខាន់ដើម្បីយកឈ្នះការភ័យខ្លាចភាពងងឹតរបស់ពួកគេ។ ប្រសិនបើការភ័យខ្លាចរបស់ពួកគេប្រែទៅជាការខ្លាចជ្រុល (phobia) សូមទៅពិគ្រោះជាមួយពេទ្យកុមារ ជាជាងអនុញ្ញាតឱ្យពួកគេឡើងទៅគេងលើគ្រែរបស់អ្នក។
  • ភាពរំភើប: នៅពេលកូនរបស់អ្នកធំឡើង ពួកគេអាចនឹងពិបាកចូលគេង និងថែមទាំងមិនចូលចិត្តការភ្ញាក់ច្រើនដងនៅពេលយប់ទៀតផង។​ ពួកគេនឹងស្រែកហៅអ្នករាល់ពេល ដើម្បីឱ្យអ្នកជួយលួងលោមឱ្យចូលគេងវិញ។ ដំបូងឡើយ អ្នកអាចលួងលោមពួកគេនិងពន្យល់ថា កូនត្រូវការគេងដើម្បីបានធ្វើអ្វីមួយថ្ងៃបន្ទាប់។ ដើម្បីជួយពួកគេឱ្យចូលគេងវិញ សូមបង្កើតទម្លាប់ងាយៗដែលពួកអាចធ្វើដោយខ្លួនឯងបាន ដោយគ្មានអ្នក៖ ដូចជាកាន់តុក្កតាទន់ៗ, បែរខ្លួនទៅម្ខាងទៀត, ឬមើលភ្លើងពេលយប់។ ទៅថ្ងៃមុខ អ្នកនឹងលែងបានជួយរៀបចំការគេងរបស់ពួកគេហើយរង់ចាំឱ្យពួកគេចូលគេងវិញដោយខ្លួនឯងវិញ។
  • យល់សប្ដិអាក្រក់: ឃើញកូនរបស់អ្នកភ័យខ្លាចនិងយំយែកដោយមានញើសជោកខ្លួន។ ជាការលួងលោមដ៏ល្អបំផុត៖ សូមរក្សាការស្ងៀមស្ងាត់ សូមពន្យល់ថានោះគ្រាន់តែជាការយល់សប្ដិអាក្រក់ប៉ុណ្ណោះ ហើយលួងពួកគេអោយចូលគេងវិញ។ ប្រសិនបើការភ័យខ្លាចពេលយប់របស់ពួកគេនៅតែបន្ត កុំស្ទាក់ស្ទើរក្នុងការពិភាក្សាជាមួយគ្រូពេទ្យ។

ការងូតទឹកអោយកូនរបស់អ្នក

មុខ

មុខ

  • ភ្នែក: ពិនិត្យមើលមានសំណល់ទេ​ ​ពេល​ខ្លះ​មាន​កម្ទេចដី។ ដើម្បី​យក​វា​ចេញ សូម​ប្រើ​សំឡី​ដែល​ជ្រលក់​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ឬ​​សេរ៉ូមប្រៃ​ ដើម្បីសម្អាត​
  • ច្រមុះ: ច្រមុះកូនជារឿយៗអាចមានស្លេស្មកកស្ទះ។ យ៉ាងណាក៏ដោយ ការដកដង្ហើមបានស្រួលគឺចាំបាច់សម្រាប់ការបៅដោះ៖ សូមសម្អាតច្រមុះកូនដោយយកអ្វីដែលកំពុងស្ទះចេញថ្នមៗជាមួយសំឡីតូចដែលជ្រលក់ក្នុងទឹកក្ដៅឧណ្ហៗ ឬ ទឹកសេរ៉ូមប្រៃ(ណែនាំដោយគ្រូពេទ្យ)។
  • ត្រចៀក: សម្អាតត្រចៀកខាងក្រៅដោយប្រើសំឡីពិសេសសម្រាប់ទារកដើម្បី​ការពារ​កុំ​ឲ្យ​ខូច​ក្រដាស​ត្រចៀក។កុំ​ព្យាយាម​ដាក់​វា​ចូល​ទៅ​ដល់ក្នុងត្រចៀកជ្រៅខ្លាំងពេក(កុំអោយដល់រោម​តូចៗក្នុងត្រចៀក)​
ទារកយំ

កូនរបស់ខ្ញុំកំពុងយំ!

អ្នក​នឹង​ត្រូវ​រៀន​ដើម្បី​ជម្នះ​អារម្មណ៍​ឈឺចាប់​នៅពេល​ឮ​កូន​របស់​អ្នក​យំ​

រឿងជាច្រើនអាចធ្វើឱ្យកូនយំបាន៖ ភាពតានតឹង ដូចជាការនឿយហត់ ការឃ្លាន ភាពមិនស្រណុកក្នុងខ្លួន ឬការថប់បារម្ភ។ សូមព្យាយាមរកឱ្យឃើញពីមូលហេតុដែលបង្កឱ្យមានការយំនោះឱ្យបានឆាប់តាមដែលអាចធ្វើបាន។

អ្នកនឹងអាចយល់ពីភាពខុសគ្នានៃការប្រាស្រ័យទាក់ទងដំបូងរបស់កូនអ្នកក្នុងពេលឆាប់ៗនេះ។

វាជារឿងធម្មតាទេដែលកូនរបស់អ្នកយំច្រើនក្នុងរយៈពេល 3 ខែដំបូងនៃជីវិត។ ពួកគេគ្មានមធ្យោបាយផ្សេងទៀតដើម្បីហៅអ្នកទេ ហើយកំពុងសម្របខ្លួនទៅនឹងបរិយាកាសថ្មីរបស់ពួកគេ បន្ទាប់ពីបានចំណាយពេល 9 ខែក្នុងភាពស្ងប់ស្ងាត់ក្នុងផ្ទៃពោះរបស់អ្នក។

  • សូម​ពិចារណា​​អំពី​ហេតុផល​ដែល​ធ្វើអោយពួកគេយំ៖ តើពួកគេកំពុងស្ថិតក្នុងឥរិយាបថដែលមិនស្រណុកក្នុងខ្លួនមែនទេ? តើពួកគេឃ្លានទេ? តើពួកគេភ្ញាក់ដោយសារសំឡេងអ្វីមួយទេ? តើពួកគេបន្ទោរបង់ក្នុងកន្ទបហើយឬនៅ?
  • បន្ទាប់ពីពិនិត្យហេតុធំៗ៖ នៅពេល​ដែល​អ្នក​បាន​កាត់​បន្ថយ​មូលហេតុ​ធំៗ​នៃ​ភាព​មិន​ស្រួល​ខ្លួននោះហើយ សូម​ចាំ​ថា ការ​យំ​របស់​ពួកគេ​ក៏​អាច​ជា​មធ្យោបាយ​មួយ​ដើម្បី​បំបាត់​ភាព​តានតឹង​ផង​ដែរ ដែល​ភាគច្រើនយំ​ពេល​ល្ងាច​។ កូន​របស់​អ្នក​កំពុង​បញ្ចេញ​ស្ត្រេស​។ សូម​ឲ្យ​ពួកគេបញ្ចេញ​អារម្មណ៍​របស់​ពួកគេ ហើយ​ធ្វើ​ឲ្យ​ពួកគេ​កក់ក្ដៅ​ពេល​អ្នក​លួង​លោម​​​ពួកគេ​ក្នុង​ដៃ​របស់​អ្នក​។ ដើម្បី​ជួយ​ឲ្យ​ពួកគេ​ស្ងប់​ចិត្ត​បាន អ្នក​អាច​ច្រៀង​លួង​លោម​កូនរបស់អ្នក
  • ស្វែងរកហេតុផលនៃការយំ សូម​ព្យាយាម​រក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​យំ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​
  • ប្រសិនបើ​ការ​យំ​របស់​កូន​អ្នក​ឮ​ខ្លាំង​ជាង​ធម្មតា​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់៖ សូមវាស់កំដៅ សង្កេតមើលរោគសញ្ញាឈឺពោះ ឬបញ្ហាផ្សេងៗ ហើយទូរស័ព្ទទៅគ្រូពេទ្យសុំពិគ្រោះភ្លាមៗ។
Wellbeing