អាហារូបត្ថម្ភសម្រាប់ទារកចាប់ពីអាយុ ៦ ដល់ ១២ ខែ

ពេលវេលាដែលត្រូវណែនាំអាហារបន្ថែម

ការចាប់ផ្តើមណែនាំអាហារបន្ថែម គឺជាការបន្ថែមអាហារផ្សេងៗបន្តិចម្តងៗ ក្រៅពីទឹកដោះម្តាយ ឬទឹកដោះគោ ទៅក្នុងរបបអាហាររបស់ទារក។

សូមចងចាំថា ទឹកដោះនៅតែជាប្រភពអាហារចម្បង និងសំខាន់បំផុតសម្រាប់ទារកក្នុងអាយុនេះ។

ចិញ្ចឹមទារក

ការណែនាំអាហារបន្ថែមនេះ ជួយឱ្យទារករបស់អ្នកប្តូរពីអាហារទឹកដោះទៅជាបបរជាដើម។ វាជាជំហានដ៏សំខាន់មួយក្នុងការលូតលាស់ ការអភិវឌ្ឍន៍ និងការបង្កើតទម្លាប់អាហារដែលមានសុខភាពល្អនាពេលអនាគត។

អាហារបន្ថែមគួរតែចាប់ផ្តើមនៅពេលទារកមានអាយុប្រហែល ៦ ខែ។ គ្រូពេទ្យរបស់អ្នកនឹងផ្តល់ដំបូន្មានអំពីអាហារដំបូងដែលគួរឱ្យទារកសាកល្បង។

កូន​របស់​អ្នក​នឹង​ញ៉ាំ​អាហារ​ច្រើន​មុខ​ក្នុង​មួយ​ថ្ងៃ អាចឈាន​ដល់​ទៅ 4 ពេល ជា​ទម្លាប់ដែល​គេ​នឹង​រក្សា​រហូត​ធំ។

ការ​ប្តូរ​ទៅ​ប្រើ​ស្លាបព្រា​និង​អាហារ​រឹង​ដោយ​រលូន​គឺជា​គន្លឹះ​ដើម្បី​ឲ្យ​កូន​អ្នក​ញ៉ាំ​អាហារ​បាន​ល្អ មាន​របបអាហារ​មាន​តុល្យភាព និង​មាន​សុខភាព​ល្អ​។

រូបឧបករណ៍ទារក

សមាមាត្រអាហារត្រឹមត្រូវ

សូមមើលការណែនាំអំពីអាហារូបត្ថម្ភរបស់យើង និងតារាងអាហារផ្សេងៗដែលបង្ហាញពីប្រភេទអាហារដែលគួរណែនាំតាមអាយុទារក។

ដល់ពេលញ៉ាំហើយ!

ចាប់ផ្តើមនៅអាយុ ៦ ខែ

ទារករបស់អ្នកចាប់ផ្តើមត្រៀមខ្លួនរៀនធ្វើចលនា(វា) និងចាប់ផ្តើមសាកល្បងប្រើស្លាបព្រា ចាន និងកែវ។ ខណៈពេលដែលនាងកំពុងសម្របខ្លួន និងរៀនជំនាញថ្មីៗ ការបរិភោគអាចចំណាយពេលយូរជាងមុន។

ដំបូង តាមការណែនាំរបស់គ្រូពេទ្យ សូមផ្តល់អាហារប្រភេទប្លែកៗដូចជា ផ្លែឈើ និងបន្លែឆ្អិនដោយបុកអោយម៉ត់ ដើម្បីបន្ថែមជាមួយទឹកដោះ រួមជាមួយធញ្ញជាតិផ្សេងៗទៅក្នុងដបទឹកដោះគោ។

វិធីល្អបំផុតគឺចាប់ផ្តើមឱ្យទារកសាកល្បងរសជាតិតែម្តងមួយៗ ហើយជៀសវាងការលាយរសជាតិច្រើនមុខមុនពេលទារកស្គាល់រស់ជាតិទាំងអស់នោះ។

ដំណាក់កាលអាយុ ៩ ខែ

អ្នកអាចចាប់ផ្តើមឱ្យទារកញ៉ាំអាហារដែលមានដុំតូចៗ លាយឡំគ្នាជាមួយអាហារបុកឱ្យម៉ត់ អាស្រ័យលើសមត្ថភាពញ៉ាំនិងទំពារបស់ទារក។ ទារកនឹងចាប់ផ្តើមព្យាយាមចង់ចាប់អាហារដោយខ្លួនឯង និងញ៉ាំអាហារជាមួយសមាជិកគ្រួសារ។

ចិញ្ចឹមទារក

អាហារអ្វីខ្លះដែលអាចឱ្យទារកសាកល្បងញុាំ?

  • បន្លែ៖ ជ្រើសរើសបន្លែដែលងាយរំលាយ ដូចជា ល្ពៅ សណ្តែក​ សណ្តែកខៀវ ការ៉ុត ជាដើម។ ឆ្អិនរួចហើយបុកឱ្យម៉ត់។ អាចលាយជាមួយដំឡូងបុក ដើម្បីឱ្យកាន់តែហាប់។
  • ផ្លែឈើ៖ ឆ្អិនរួច (បំពង ឬចំហុយ) ហើយបុកឱ្យម៉ត់ហើយ មិនចាំបាច់បន្ថែមស្ករឡើយ។
  • ធញ្ញជាតិសម្រាប់ទារក៖ ផ្តល់ថាមពលបន្ថែមសម្រាប់ការលូតលាស់ និងជួយឱ្យទារកស្គាល់រសជាតិថ្មីៗ។ វាក៏ជាប្រភពនៃវីតាមីន និងសារធាតុរ៉ែផងដែរ។
  • សាច់/ត្រី/ស៊ុត៖ ប្រហែល ១០ ក្រាមក្នុងមួយថ្ងៃ (ស្មើនឹង​ ២ ស្លាបព្រាបាយ ឬ​ ១/៤ ស៊ុតឆ្អិន)។ ពេលចម្អិនរួច ហើយបុកឱ្យម៉ត់ដើម្បីងាយស្រួលញ៉ាំ។ ជៀសវាងសាច់ខ្លាញ់ សាច់ប្រៃ
  • ទឹក៖ ផ្តល់ឱ្យនូវទឹកស្អាត នៅចន្លោះពេលអាហារ ដោយមិនបន្ថែមស្ករ។

កុំភ្លេចបន្ថែមជាតិខ្លាញ់ល្អ (ដូចជា ប័រ ឬប្រេងដំណាំ ដូចជា ប្រេងអូលីវ) ទៅក្នុងអាហាររបស់ទារក។

អ្វីដែលគួរដឹង៖ ផ្លែឈើ និងបន្លែផ្តល់វីតាមីន ជាតិសរសៃ និងសារធាតុរ៉ែ។ សាច់ ត្រី និងស៊ុតផ្តល់ប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍រាងកាយរបស់ទារក។

ចិញ្ចឹមទារក

ការរៀបចំដបទឹកដោះគោ

ទឹកដោះម្តាយនៅតែជាជម្រើសដ៏ល្អប្រសើរ។ ប្រសិនបើអ្នកមិនអាច ឬមិនចង់បំបៅដោះ សូមជ្រើសរើសទឹកដោះគោ ដំណាក់កាលទី ២ (Follow-on formula) ដែលត្រូវបានរចនាជាពិសេសសម្រាប់ទារកអាយុ ៦-១២ ខែ។

គ្រូពេទ្យរបស់អ្នកនឹងណែនាំពីរូបមន្តទឹកដោះគោដែលល្អបំផុតសម្រាប់កូនរបស់អ្នក។

កុំភ្លេចពិនិត្យមើលកាលបរិច្ឆេទផុតកំណត់នៅលើកំប៉ុង ដើម្បីធានាថាវានៅតែប្រើប្រាស់បាន។

ត្រូវធ្វើតាមការណែនាំនៅលើកញ្ចប់ ឬកំប៉ុងដោយយកចិត្តទុកដាក់ នៅពេលរៀបចំដបដាក់ទឹកដោះគោសម្រាប់ទារក។

អំពីទឹកដែលត្រូវយមមកប្រើប្រាស់៖

ទឹកម៉ាស៊ីន

  • ត្រូវទាក់ទងអាជ្ញាធរក្នុងតំបន់ ដើម្បីស្តាប់ពីគុណភាពទឹកនៅកន្លែងអ្នករស់នៅ។
  • ប្រើតែទឹកត្រជាក់ពីម៉ាសុីន, អាចឱ្យទឺកវាហូរចេញរយះពេល ១-២ នាទីចោលសិន ប្រសិនបើមិនបានប្រើមួយរយៈពេល។
  • ប្រើទឹកដែលមិនបានដំឡើងឧបករណ៍តម្រង ឬមិនបានបន្ថែមសារធាតុផ្សេងៗ។
  • ពិនិត្យមើលស្ថានភាពម៉ាសុីនទឹករបស់អ្នក។ ប្រសិនបើមានបញ្ហា សូមសម្អាត ឬប្តូរវាឱ្យបានទៀងទាត់។

ដបទឹកដែលសមស្របសម្រាប់ទារក (សូមពិនិត្យមើលស្លាក) ដែលបានបើកគម្របមិនលើសពី ២៤ ម៉ោង។

អាចឱ្យទារកផឹកទឹកនៅសីតុណ្ហភាពធម្មតា ឬកម្តៅវាបន្តិចក្នុងទឹកក្តៅ ឬដាក់ក្នុងម៉ាស៊ីនកម្តៅដប។ សូមកុំប្រើមីក្រូវេវ ហើយត្រូវប្រាកដថាវាមិនក្តៅពេកមុនពេលឱ្យទារកផឹក។

ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាត និងរៀបចំដប ដូចពេលបំបៅដោះដែរ។

សំណួរដែលគេសួរញឹកញាប់

ទឹកដោះគោរូបមន្តដំណាក់កាលទី ២ មានសារធាតុចិញ្ចឹមសំខាន់ៗដែលត្រូវបានទទួលស្គាល់ដោយច្បាប់ ដើម្បីគាំទ្រដល់ការលូតលាស់ និងការអភិវឌ្ឍន៍របស់ទារក ៦-១២ ខែ។

វាត្រូវបានរៀបចំជាពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទារកក្នុងអាយុនេះ ដែលកំពុងចាប់ផ្តើមឱ្យហូបអាហារបន្ថែម។

Nutrition 6-12 months