អាហារូបត្ថម្ភសម្រាប់កុមារអាយុ ១ ដល់ ៣ ឆ្នាំ
រៀនញ៉ាំដូចមនុស្សធំ!
ការសាកល្បងរសជាតិអាហារផ្សេងៗមុនអាយុ ៣ ឆ្នាំ គឺមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យកូនអ្នកអភិវឌ្ឍចំណូលចិត្តអាហារ និងទម្លាប់ញ៉ាំអាហារដូចមនុស្សធំ។
តែសូមចងចាំថា រហូតដល់អាយុ ៣ ឆ្នាំ រាងកាយរបស់កូននៅតែមានតម្រូវការពិសេសសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍ដ៏រឹងមាំ។

ដំណាក់កាលអាយុ ១ ដល់ ២ ឆ្នាំ
ធ្មេញកូនចាប់ផ្តើមដុះឡើង ពួកគេចាប់ផ្តើមយល់ និងស្គាល់រសជាតិអាហារផ្សេងៗ ហើយមានអាហារដែលគេចូលចិត្ត ឬមិនចូលចិត្ត។ កូនអ្នកអាចរៀនញ៉ាំដោយខ្លួនឯង និងរៀនសម្របខ្លួន។ ឥឡូវកូនអ្នកអាចញ៉ាំអាហារបានច្រើនជាងមុន ព្រោះប្រព័ន្ធរំលាយអាហាររបស់ពួករឹងមាំជាងមុន។
តួនាទីរបស់អ្នកគឺណែនាំរសជាតិថ្មីៗ បង្ហាញពីអាហារដែលមានសុខភាពល្អ និងបង្កើតអារម្មណ៍រីករាយពេលញ៉ាំអាហារ ព្រមទាំងគ្រប់គ្រងការចង់ញ៉ាំនិងចំណង់អាហាររបស់ពួកគេដែលកំពុងកើនឡើង។
គ្រូពេទ្យដែលតាមដានកូនរបស់អ្នក នឹងជួយតាមដានការលូតលាស់ ផ្តល់ដំបូន្មាន និងជួយអ្នកធ្វើការជ្រើសរើសដ៏ត្រឹមត្រូវមួយសម្រាប់កូនតូចរបស់អ្នក។
កូនរបស់អ្នកលូតលាស់យ៉ាងដូចម្តេច?
តារាងការលូតលាស់ជួយអ្នកតាមដានការផ្លាស់ប្តូរទម្ងន់ និងកម្ពស់របស់កូនតាមពេលវេលានីមួយៗ។
ដំណាក់កាលអាយុ ២ ដល់ ៣ ឆ្នាំ
កុំភ្លេចទឹកដោះគោ!
ប្រហែល 500 mL នៃទឹកដោះសម្រាប់កុមារធំ (growing-up milk) ក្នុងមួយថ្ងៃ នឹងជួយបំពេញតម្រូវការប្រចាំថ្ងៃរបស់កូន និងធ្វើឱ្យកូនមានសុខភាពល្អ។
ដំណាក់កាលនិយាយ “កុំ”
កូនរបស់អ្នកកំពុងចូលដល់ដំណាក់កាលបដិសេធ និងប្រឆាំង ប៉ុន្តែនោះមិនមានន័យថាកូនរបស់អ្នកមិនចូលចិត្តអាហារនោះទេ។ នេះគឺជាដំណាក់កាលមួយដែលនឹងមានរយៈពេលខ្លីប្រសិនបើអ្នកនៅតែបន្តផ្តល់អាហារនោះក្នុងទម្រង់ផ្សេងទៀត នៅអាយុនេះ កូនរបស់អ្នកអាចញ៉ាំស្ទើរតែគ្រប់យ៉ាងបាន ទោះបីជាពួកគេមិនមានតម្រូវការជាក់លាក់ក៏ដោយ។

សមាមាត្រអាហារត្រឹមត្រូវ
មើលការណែនាំអាហារូបត្ថម្ភរបស់យើង សម្រាប់គំនិតម៉ឺនុយ និងតារាងអាហារតាមអាយុ។
អាហារអ្វីខ្លះដែលថ្មី?
- បន្លែឆៅ! អ្នកអាចឱ្យកូនសាកល្បងញ៉ាំបន្លែឆៅដែលកាត់ជាដុំតូចៗ ជាពិសេសបន្លែតាមរដូវកាលថ្មីៗ ហើយត្រូវរៀបចំភ្លាមៗបន្ទាប់ពីទិញ។ អាចបន្ថែមជាតិខ្លាញ់ល្អ ដូចជា ប្រេងអូលីវ ឬប្រេង canola។ ជៀសវាងការបន្ថែមអំបិល ដើម្បីកុំឱ្យកូនស្គាល់រស់ជាតិប្រៃពេក។
អ្វីដែលគួរដឹង៖ ការញ៉ាំបន្លែឆៅអាចជួយរក្សាវីតាមីន និងសារធាតុរ៉ែឱ្យបានខ្ពស់។
បរិមាណអាហារកាន់តែច្រើន!
- សាច់/ត្រី៖ កើនពី ១៥-២០ ក្រាម (ស្លាបព្រាបាយ ៣) នៅអាយុ ៩ ខែ ទៅជា ២៥-៣០ ក្រាម (ស្លាបព្រាបាយ ៦) នៅអាយុ ១ ឆ្នាំ ឬស្មើនឹង ½ ស៊ុតឆ្អិន។
- ផលិតផលទឹកដោះ៖ ៣ ផ្នែកក្នុងមួយថ្ងៃ៖ ប្រហែល 500 mL ទឹកដោះ + ផលិតផលទឹកដោះ ១ ផ្នែក (៥០-១២៥ ក្រាម) + ឈីស ១៥-២០ ក្រាម។
- ផលិតផលទឹកដោះគោ និងឈីសដែលអ្នកឱ្យកូន ត្រូវតែឆ្អិនរួច (pasteurized) ជានិច្ច ព្រោះកូននៅងាយទទួលនឹងមេរោគ។
- ជ្រើសរើសយ៉ាអួ ឬឈីសទន់ដែលគ្មានស្ករ ឬស្ករទាប ហើយអាចបន្ថែមផ្លែឈើស្រស់ជាដុំតូចៗជំនួសវិញ។
អ្វីដែលគួរដឹង៖ មិនត្រូវឱ្យកូនញ៉ាំទឹកដោះគោធម្មតានៅអាយុនេះទេ ព្រោះវាខ្វះជាតិខ្លាញ់ចាំបាច់ ជាតិដែក និងវីតាមីន ហើយមានប្រូតេអ៊ីនខ្ពស់ពេកសម្រាប់ពោះវៀនរបស់កូន។
